លោកជំទាវ មុំ សណ្តាប់ អញ្ជើញជួបសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិកភូមិ នៅសាលាសង្កាត់ផ្សារដើមថ្កូវ
 
ចែករំលែក ៖

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្ដាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ សរុបចំនួន១៤រូប ក្នុងសង្កាត់ផ្សារដើមថ្កូវ និងបាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ចែកជូនដូចជា៖
-សាលាសង្កាត់ ទទួលបាន ម៉្សៅទឹកដោះគោចំនួន១កំប៉ុងធំ ជែលបញ្ចុះកម្តៅចំនួន២ប្រអប់ និងស្ពាយលាបខ្លួនកូនក្មេងចំនួន១ប្រអប់
-ភូមិចំនួន៥ ក្នុង១ភូមិទទួលបាន អាវរងាចំនួន២អាវ ម៉្សៅទឹកដោះគោចំនួន១កំប៉ុងធំ ជែលបញ្ចុះកម្តៅចំនួន៤កញ្ចប់ និងស្ពាយលាបខ្លួនកូនក្មេងចំនួន៤ដប។

ក្នុងឱកាសនោះ លោកជំទាវបានផ្ដាំផ្ញើដល់ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ ត្រូវសហការរួមគ្នា និងជូនពរដល់សមាជិក សមាជិកាចូលរួមទាំងអស់ឱ្យថែរក្សាសុខភាព ដើម្បីត្រៀមខ្លួនសម្រាប់ការងារបោះឆ្នោតឆ្នាំ២០២៧-២០២៨ខាងមុខ ព្រមទាំងបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន២ម៉ឺនរៀលផងដែរ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ