គណៈកម្មការទី២ព្រឹទ្ធសភា រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផ្ទៃក្នុងលើការស្រាវជ្រាវ សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការទី២ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផ្ទៃក្នុងលើការស្រាវជ្រាវអំពី ១-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និង២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនគណៈកម្មការជំនាញនានារបស់ព្រឹទ្ធសភា។

កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ប្រព្រឹត្តទៅក្រោមការផ្តួចផ្តើមរបស់ គណៈកម្មការទី២ ព្រឹទ្ធសភា  និងការជួយគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងគោលបំណង៖
១-ផ្សព្វផ្សាយអំពីការស្រាវជ្រាវនៃអគ្គនាយកដ្ឋានស្រាវជ្រាវនៃអគ្គលេខាដ្ឋានព្រឹទ្ធសភាលើសេចក្តីព្រាងច្បាប់ថវិកាទាំង២
២-ប្រមូលនូវយោបល់ និងសំណូមពរនានា ដើម្បីគណៈកម្មការទី២ ត្រៀមប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលនាពេលខាងមុខ និងជំរុញការងារស្រាវជ្រាវ និងផ្សព្វផ្សាយផ្ទៃក្នុងជូនគណៈកម្មការ និងក្រុមពិភាក្សារបស់ព្រឹទ្ធសភា។

ខ្លឹមសារ៖ ជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ