ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងលោកជំទាវ​ អញ្ជេីញជាអធិបតី​ក្នុងពិធីបេីកបវេសនកាល​ឆ្នាំ​សិក្សា​២០២៥-២០២៦ របស់វិទ្យាស្ថាន​កសិកម្ម​ ឧកញ៉ា​ ម៉ុង​ ឫទ្ធី​
 
ចែករំលែក ៖

នាព្រឹក​ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ និងលោកជំទាវ​ បានអញ្ជេីញជាអធិបតី​ក្នុងពិធីបេីក​បវេសនកាល​ឆ្នាំ​សិក្សា​២០២៥-២០២៦ របស់វិទ្យាស្ថាន​កសិកម្ម​ ឧកញ៉ា​ ម៉ុង​ ឫទ្ធី​ ភូមិ​ឫទ្ធី​១​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត​ បានបញ្ជាក់ថា​ អស់រយៈពេល​ជាង​១០ឆ្នាំ​កន្លង​មក​ ​ឯកឧត្តមបណ្ឌិត​ និងលោកជំទាវ តែងតែ​ចំណាយថវិកាចំនួន​ 100,000.00USD (មួយរយ​ពាន់ដុល្លារ​)​ជារៀងរាល់ឆ្នាំ សម្រាប់​អាហារូបករណ៍​ និង​ជួយ​ផ្គត់ផ្គង់​រាល់​ការ​ខ្វះខាត​ចាំបាច់​នៅក្នុង​វិទ្យាស្ថាន​នេះ​ ហេីយអ្វីដែលជា​មោទនភាព​បំផុត​នោះគឺ​ ក្រោយពីបញ្ចប់​ការសិក្សា​សិស្សានុសិស្ស​ទាំងអស់​សុទ្ធតែ​មាន​ការងារ​ធ្វើ​ទាំង​អស់គ្នា​។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ