ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ ពុទ្ធស័ករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៣ រួមមាន៖

១.ពិនិត្យ និងសម្រេចលើផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣

២.ពិនិត្យ និងសម្រេចលើគម្រោងចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៃ១៣ក្រុង ស្រុក ទូទាំងខេត្តកណ្តាល នៅចន្លោះសម័យប្រជុំលើកទី៤

៣.ការងារផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា…។

ប្រភព​៖​ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ