ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ឧបត្ថម្ភ​ជ្រូក​​សម្រាប់​យកទៅចែកជូន​វីរៈយុទ្ធ​ជន​ ប្រជាពលរដ្ឋ​ជួបការលំបាក​ខ្វះខាត​ស្បៀងអាហារ​ នៅភូមិ​ព្រៃចាន់​ និងភូមិ​ជោគជ័យ​ ឃុំអូរបីជាន់​ ស្រុកអូជ្រៅ​
 
ចែករំលែក ៖

នារសៀលថ្ងៃ​ចន្ទ​ ទី១ ខែធ្នូ ឆ្នាំ២០២៥​​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បាន​ឧបត្ថម្ភ​ជ្រូក​រស់​ចំនួន​១០ក្បាលស្មេីនឹង​១,០០០គីឡូក្រាម​ តាមរយៈក្រុម​ការងារ​សម្រាប់​យកទៅកាប់​ចែកជូន​វីរៈយុទ្ធ​ជន​ ព្រមទាំង​ប្រជាពលរដ្ឋ​ដែលកំពុងតែ​ជួបការលំបាក​ខ្វះខាត​ស្បៀងអាហារ​ នៅភូមិ​ព្រៃចាន់​ និងភូមិ​ជោគជ័យ​ ឃុំអូរបីជាន់​ ស្រុកអូជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​៖
-​ កាត់ចែកជូន​ប្រជាជន​ចំនួន​២៨០គ្រួសារ​ ចំនួន៤ក្បាលស្មេីនឹង៤០០គីឡូក្រាម​
-​ ចែកជូន​កង​កម្លាំង​នគរបាល​ កងប្រដាប់​អាវុធយោ​ធា​ ចំនួន​៥ក្បាល​ស្មេីនឹង​៥០០គីឡូក្រាម​
-​ ចែកជូន​កុមារកំព្រា​ចំនួន​១ក្បាល​ស្មើ​នឹង១០០គីឡូក្រាម​។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ