



នារសៀលថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមចុះមូលដ្ឋានខ័ណ្ឌជ្រោយចង្វារ និងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សេង យុអៀន ត្រូវជាម្តាយបង្កើតរបស់ លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងជូនសាររំលែកទុក្ខ ព្រមទាំងចូលរួមជាបច្ច័យចាប់មគ្គផលបុណ្យ ជាមួយ លោក លឹម សុភា និងក្រុមគ្រួសារ នៅគេហដ្ឋាន ស្ថិតនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន