ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សា​សង្កាត់​ប្រទះឡាង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ និងការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បន្ថែមពីនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃ៉ំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល និងមិនត្រូវធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រសួងសុខាភិបាល នូវវិធានការ ៣កុំ និង៣ការពារ មិនត្រូវចេញក្រៅផ្ទះបើមិនមានការចាំបាច់ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសហគាមន៍យើង ហើយចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នាឈានទៅការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថមថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ