khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចហ៊ុនសែន ភ្នំពេញថ្មី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចហ៊ុនសែន ភ្នំពេញថ្មី ចំនួន៦៦នាក់ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃមួយចំនួន។អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ចំនួន ៦៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកដោះគោកំប៉ុង ២កំប៉ុង ទឹកផ្លែឈើ ២ដប អូវ៉ាន់ទីន ១កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប នំ ១ប្រអប់ សាប៊ូកក់សក់ ១ដប សាប៊ូលាងដៃ ១ដប សាប៊ូម្សៅ ១កញ្ចប់ ម៉ាស ១ប្រអប់ ច្រាស និងថ្នាំដុសធ្មេញ ១ដើម ១ប្រអប់ ក្រដាសអនាម័យដុំ ១ប្រអប់ ក្រដាសអនាម័យដុំ ២ដុំ ធុងជ័រធំ ១ធុង និងថវិកាចំនួន ១០ម៉ឺនរៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ