ឯកឧត្តម ម៉ុម ជឹមហ៊ុយ នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាសម្តេចហ៊ុនសែន ដង្កោ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាសម្តេចហ៊ុនសែន ដង្កោ ចំនួន១០១នាក់ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃមួយចំនួន។អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ចំនួន ១០១នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកដោះគោកំប៉ុង ២កំប៉ុង ទឹកផ្លែឈើ ២ដប អូវ៉ាន់ទីន ១កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប នំ ១ប្រអប់ សាប៊ូកក់សក់ ១ដប សាប៊ូលាងដៃ ១ដប សាប៊ូម្សៅ ១កញ្ចប់ ម៉ាស ១ប្រអប់ ច្រាស និងថ្នាំដុសធ្មេញ ១ដើម ១ប្រអប់ ក្រដាសអនាម័យដុំ ១ប្រអប់ ក្រដាសអនាម័យដុំ ២ដុំ ធុងជ័រធំ ១ធុង និងថវិកាចំនួន ១០ម៉ឺនរៀល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ