khmer eng
  • ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួសុខទុក្ខ ជាមួយសមាជិកក្រុមប្រឹក្សាឃុំជីផាត មេភូមិទាំងអស់ មេប៉ុស្តិ៍
     
    ចែករំលែក ៖

    នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមអាយ ខន សមាជិកព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួសុខទុក្ខ ជាមួយ សមាជិកក្រុមប្រឹក្សាឃុំជីផាត មេភូមិទាំងអស់ មេប៉ុស្តិ៍ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាល នៃគណ:អភិបាលស្រុក ទីកន្លែងនៅសាលាឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
    -បានជំរុញក្រុមប្រឹក្សាឃុំ រៀបចំកសាងផែនការការងារ សម្រាប់ត្រៀមការងារបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅ២០២២ខាងមុខនេះ។
    -បានណែនាំជំរុញអោយក្រុមប្រឹក្សាឃុំ អនុវត្តអោយមានប្រសិទ្ធភាព នៅគោលនយោបាយ ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ អំពីលក្ខណ:សម្បត្តិទាំង៧ចំណុច។
    -បានជំរុញអោយឃុំ ធ្វើការរៀបចំបង្កើតគណ:កម្មការ ដោះស្រាយ វិវេទ ក្នុងមូលដ្ឋាន និងបង្កើតក្រុមដោះស្រាយទំនាស់នៅថ្នាក់ភូមិ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចេញកាលពីឆ្នាំ២០១០។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញអមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញអុជទៀនព្រះវស្សា បើកទិវាទី១ នៃរដូវកាលចូលព្រះវស្សា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី១ ប្រជុំផ្ទៃក្នុង ដើម្បីត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា