ឯកឧត្តម ទេព យុទ្ធី ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋចាស់ជរា ពិការ មានជំងឺដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានចំនួន ៦នាក់
 
ចែករំលែក ៖

រសៀលថ្ងៃសៅរ៍ទី២៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋចាស់ជរា ពិការ មានជំងឺដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានចំនួន ៦នាក់ ស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ក្នុងឱកាសនោះដែរ ឯកឧត្តម បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ថែទាំសុខភាព និងអនុវត្តជាប់ជាប្រចាំនូវវិធានការ ៣កុំ និង ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងបាននាំយកនូវឈើច្រត់ដែកចំនួន ០៦គូ ក្រម៉ា និងថវិកាមួយចំនួនឧបត្ថម្ភជូនផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ