សមាជិកាព្រឹទ្ធសភា ៣រូប ផ្តល់កិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាញ ឲ្យវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាញ ឲ្យវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា នៅសាលពិសេស វិមានព្រឹទ្ធសភា។កិច្ចសម្ភាសន៍នេះផ្តោតសំខាន់លើការឈ្វេងយល់អំពីឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកការចូលរួមក្នុងវិស័យនយោបាយរបស់ស្រ្តី ដូចជា៖  តើមានឱកាស និងឧបសគ្គអ្វីខ្លះចំពោះស្រ្តីក្នុងការចូលរួមក្នុងវិស័យនយោបាយ? តើបុរស និងស្ត្រី ដែលនៅថ្នាក់ខុសគ្នាក្នុងប្រព័ន្ធនយោបាយ ផ្តល់អាទិភាពចំពោះបញ្ហារបស់ពួកគេយ៉ាងដូចម្តេច? តើឥរិយាបថរបស់ស្ត្រី និងបុរស ទាក់ទងនឹងភាពជាអ្នកដឹកនាំ និងតួនាទីរបស់ស្ត្រី និងបុរសនៅក្នុងនយោបាយ មានឥទ្ធិពលលើការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយនៅថ្នាក់ផ្សេងៗគ្នាយ៉ាងដូចម្តេច?ដោយលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងត្រូវបោះពុម្ភផ្សាយជាអត្ថបទសិក្សា របាយការណ៍ ឯកសារពិភាក្សាគោលនយោបាយ និងការរៀបចំសិក្ខាសាលាជាដើម។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ