គណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភា ចុះពិនិត្យមើលវឌ្ឍនភាពដំណើរការសាងសង់អគារ
 
ចែករំលែក ៖

ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និង ក្រុមការងារបច្ចេកទេសសាងសង់អគារ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មីនៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
សូមជម្រាបថា អគារថ្មីនេះ មានទំហំ៧៩m x ៤៧m មានកម្ពស់ ៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ២០២៥នេះ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ