លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី អញ្ជេីញសួរសុខទុក្ខ​ និងនាំយកថវិកា​ សម្ភារៈ​​ជូនប្រជាពលរដ្ឋរងគ្រោះដោយព្រឹត្តិការណ៍បាញ់ប្រហារពីយោធាថៃ
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ព្រឹទ្ធសភា​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជេីញសួរសុខទុក្ខ​ និងនាំយកថវិកា​ សម្ភារៈ​មួយចំនួន​ជូនប្រជាពលរដ្ឋរងគ្រោះដោយព្រឹត្តិការណ៍បាញ់ប្រហារពីយោធាថៃ នៅភូមិព្រៃចាន់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

តាមរយៈលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំណេះសំណាលសួរសុខទុក្ខតាមទូរស័ព្ទផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះទាំង៣រូប និងជូនពរឱ្យឆាប់ជាសះស្បើយ ពិសេសសម្រាកព្យាបាលឱ្យបានល្អប្រសើរ​ ដោយកុំមានការព្រួយបារម្ភ។ ក្នុងឱកាសនេះ​ សម្តេចប្រធានកាកបាទក្រហមកម្ពុជា​ បានឧបត្ថម្ភជូនអ្នកជំងឺទាំង៣រូប​ ដោយក្នុងម្នាក់ៗចំនួន១០លានរៀល និងគ្រួសារអ្នកជំងឺក្នុងម្នាក់ៗចំនួន ៥លានរៀលផងដែរ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ