ឯកឧត្តម យស ផានីត្តា អញ្ជើញនាំយកអង្ករ ថ្នាំពេទ្យ អំបុកស្រូវថ្មី​ ថវិកា និងសម្ភារៈចាំបាច់ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងប្រគល់ជូនជនភៀសសឹក និងវីរកងទព័កម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានអញ្ជើញនាំយកអង្ករចំនួន​ ១០តោន​ ថ្នាំពេទ្យ អំបុកស្រូវថ្មី​ ថវិកា និងសម្ភារៈចាំបាច់មួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងប្រគល់ជូនជនភៀសសឹក និងវីរកងទព័កម្ពុជា។

បន្ទាប់មក ឯកឧត្តមប្រធាន​ និងឯកឧត្តម​ មាស​ សុភា​ បានបន្តចុះសាកសួរសុខទុក្ខជនភៀសសឹកនៅក្នុងភូមិសាស្រ្តវត្តបាក់កាំ ខេត្តព្រះវិហារ។

ប្រភព៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ