កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា និងទិសដៅការងារខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៦
 
ចែករំលែក ៖

ថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារ និងទិសដៅការងារបន្ត។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅបន្ទបប្រជុំខុទ្ទកាល័យសម្ដេចប្រធានព្រឹទ្ធសភា នៅវិមានសាមគ្គីភាព ។

កិច្ចប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤គឺ៖
១- បច្ចុប្បន្នភាពស្ថានការណ៍ទូទៅនៅព្រឹទ្ធសភា
២- កិច្ចសហការជាមួយអង្គភាពនានានៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
៣- បូកសរុបការងាររយៈពេល៣ខែ និងទិសដៅការងារនៅខែកុម្ភៈ និងមីនា​ ឆ្នាំ​២០២៦
៤- ផ្សេងៗ​ ។

ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ