ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញចុះឧបត្ថម្ភថវិកា និងផ្លែល្មើជូនដល់គណៈកម្មការហាកឹម និងគ្រូៗ តាមបណ្តាភូមិក្នុងស្រុកកងមាស និងស្រុកកំពង់សៀម ខេត្តកំពង់ចាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយក្នុងនាមឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញចុះឧបត្ថម្ភថវិកា និងផ្លែល្មើជូនដល់គណៈកម្មការហាកឹម និងគ្រូៗ តាមបណ្តាភូមិមួយចំនួន ស្ថិតក្នុងស្រុកកងមាស និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងនោះរួមមាន៖
១. ភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម

  • ផ្លែល្មើចំនួន ២កេស
  • ថវិកាជូនហាកឹមចំនួន ១០០.០០០រៀល។​
    ២. ភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស
  • ផ្លែល្មើចំនួន ២កេស
  • ថវិកាជូនហាកឹមចំនួន ៥០.០០០រៀល
  • ជូនគ្រូចំនួន ៥នាក់ ក្នុងម្នាក់ ៥០.០០០រៀល។​
    ៣. ភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស
  • ផ្លែល្មើចំនួន ២កេស
  • ថវិកាជូនហាកឹមចំនួន ៥០.០០០រៀល
  • ជូនគ្រូចំនួន ២នាក់ និងអ្នកអនាម័យថែទាំវិហារចំនួន ១នាក់ ក្នុងម្នាក់ ៥០.០០០រៀល។​
    ៤. ភូមិអន្ទង់សរ ឃុំអង្គរបាន ស្រុកកងមាស
  • ផ្លែល្មើចំនួន ២កេស
  • ថវិកាជូនហាកឹមចំនួន ៥០.០០០រៀល
  • ជូនគ្រូចំនួន ៤នាក់ និងអ្នកអនាម័យ ១ នាក់ ក្នុងម្នាក់ ៥០.០០០រៀល

៥. ភូមិអង្គរបានវិហារលើ ឃុំអង្គរបាន ស្រុកកងមាស

  • ផ្លែល្មើចំនួន ២កេស
  • ថវិកាជូនហាកឹមចំនួន ៥០.០០០រៀល
  • ជូនគ្រូចំនួន ៥ នាក់ ក្នុងម្នាក់ ៥០.០០០រៀល

៦. ភូមិអង្គរបានវិហារក្រោម ឃុំអង្គរបាន ស្រុកកងមាស

  • ផ្លែល្មើចំនួន ២កេស
  • ជូនថវិកាដល់គណៈកម្មការហាកឹមចំនួន ៥នាក់ ក្នុងម្នាក់ ៥០.០០០រៀល។​

នាឱកាសនោះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានគូសបញ្ជាក់ថា ផ្លែល្មើ និងថវិកាទាំងនេះ គឺជាទឹកចិត្តនៃការគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ហើយជាការអបអរសាទរ និងត្រៀមស្វាគមន៍ខែរ៉ាម៉ាឌនដ៏បរិសុទ្ធ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះផងដែរ។

ប្រភព៖ ជំនួយ​ការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ