


នាព្រឹកថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមពិធីបុណ្យសពលោកស្រី ជ្រូក ចាន់ធាវី សមាជិកាក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០២៦ ដោយជំងឺគាំងបេះដូងក្នុងជន្មាយុ៦៧ឆ្នាំ នៅគេហដ្ឋានភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំយកបច្ច័យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចំនួន៥សែនរៀល ព្រមទាំងទឹកបរិសុទ្ធ មី និងទឹកផ្លែឈើ ជូនក្រុមគ្រួសារនៃសពផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន