ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីបូជាសពលោកវរសេនីយ៍ទោ យី សុថាត់
 
ចែករំលែក ៖

នៅល្ងាចថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមពិធីបូជាសព លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក វីរនគរបាល រងរបួសដោយសារអំបែងគ្រាប់ចំផ្នែកក្បាលរងរបួសធ្ងន់ក្នុងសមរភូមិបឹងត្រកួន ពេលប្រយុទ្ធតតាំងជាមួយទាហានថៃឈ្លានពានទឹកដីព្រំដែនកម្ពុជា កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន កុសុម: រាជធានីភ្នំពេញ ហើយបានទទួលមរណភាពនៅវេលាម៉ោង១២:៤៥នាទីថ្ងៃត្រង់ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ ២៧ឆ្នាំ។ ពិធីបុណ្យបូជាសពនេះ បានប្រារព្ធដង្ហែពីគេហដ្ឋាននៃសពឆ្ពោះទៅកាន់វត្តរតនវនប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពិធីផ្ដល់ភ្លើងបូជាសពដោយ ព្រះខេមញាណ រ៉េន ស៊ីណាត ព្រះគ្រូចៅអធិការ វត្តថ្មរមៀល។ ពិធីនេះផងដែរមាន ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការងនគរបាល អធិការ កងកំលាំងនគរបាល ថ្នាក់ដឹកនាំមន្រ្តីរាជការខេត្ត ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ យុវជន សសយក កាយរឹទ្ធិ កាកបាទក្រហម បងប្អូនញាតិមិត្តជិតឆ្ងាយ និងសិស្សានុសិស្សយ៉ាងច្រើនកុះករតាមប្រពៃណីព្រះពុទ្ធសាសនា។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណលោកវីរសេនីយ៍ទោ យី សុថាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ