





នៅរសៀលថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម ដើម្បីពិនិត្យរបាយការណ៍បូកសរុបលទ្ធផលនៃការចុះជួបប្រជុំជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ដើម្បីស្វែងយល់អំពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅភូមិភាគទី៨ (ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) សម្រាប់រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។
សូមជម្រាបថា ក្នុងឱកាសចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ជាស្រ្តី ក្នុងភូមិភាគទី៨ ក្រុមសមាជិកាព្រឹទ្ធសភា បានចែកក្រុមការងារជា២ក្រុម រួមមាន៖
-ក្រុមទី១ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ចុះខេត្តក្រចេះ រតនគិរី និងខេត្តមណ្ឌលគីរី។
-ក្រុមទី២ ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា ចុះខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។
ប្រភព៖ នាយកដ្ឋានព័ត៌មាន