ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញ​ឧបត្ថម្ភកង់ឱ្យកូនៗរបស់សហការីជាមន្ត្រីជំនួយការ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានបន្តគោរព និងអនុវត្តន៍ វប្បធម៌នៃក្តីអាណិតស្រឡាញ់ និងសិល្បៈនៃការចែករំលែក  អញ្ជើញ​ផ្តើមចូលរួមជួយឧបត្ថម្ភកង់ឱ្យកូនៗរបស់សហការីជាមន្ត្រីជំនួយការបានជិះទៅរៀន ដោយទឹកចិត្តជ្រះថ្លាក្នុងបរិយាកាសសប្បាយស្និទ្ធស្នាលរីករាយក្រៃលែង។​ នាឱកាសនោះ ឯកឧត្តម​បានកោតសរសើរលើកកម្លាំងចិត្តមន្ត្រីជំនួយការទាំងអស់ខិតខំបំពេញការងារបានកាន់តែល្អប្រសើរឡើងថែមទៀត។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ