ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ថាគ្រប់មូលដ្ឋានក្នុងភ្នំពេញ ត្រូវប្រកួតគ្នាទាក់ទាញទេសចរ និងគាំទ្រអ្នកវិនិយោគ
 
ចែករំលែក ៖

ក្នុងពិធីសំណេះសំណាលជាមួយសមាជិក៩៩នាក់ នៃក្រុមប្រឹក្សាសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានផ្តល់យោបល់ថា គ្រប់មូលដ្ឋានក្នុងរាជាធានីភ្នំពេញ ត្រូវប្រកួតគ្នាទាក់ទាញទេសចរ និងគាំទ្រអ្នកវិនិយោគ ដែលកិច្ចការអាទិភាពចំពោះមុខគឺការរៀបចំសណ្ដាប់ធ្នាប់ក្រុង និងគ្រប់គ្រងយ៉ាងណាកុំឱ្យមានការឆបោកតាមអនឡាញ។

ឯកឧត្តមបណ្ឌិត បានកោតសរសើរ ខណ្ឌទួលគោកដែលមានសុវត្ថិភាព ផ្លូវធំទូលាយ និងរក្សាបាននូវសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ  ធ្វើឱ្យតំបន់នេះពេញនិយមសម្រាប់ការរស់នៅ ធ្វើការ និងអាជីវកម្ម ដែលធ្វើឱ្យកើតមាននូវភូមិគ្រឹះ សាលារៀន មន្ទីរពេទ្យ អាហារដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ដូចជាខុនដូ អគារការិយាល័យ ជាដើម។ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអាជ្ញាធរខណ្ឌទួលគោក ឱ្យបន្តខិតខំថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងលុបបំបាត់ការឆបោកតាមអនឡាញ ដើម្បីភាពសុខសាន្តរបស់ប្រជាជន ទាក់ទាញអ្នកវិនិយោគ និងទេសចរ។ មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរថា សុខសន្តិភាព ការទាក់ទាញទេសចរ និងការវិនិយោគ គឺជាអ្វីដែលប្រទេសយើង និងប្រជាជនយើងប្រាថ្នាចង់បាន។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ