




នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញនាំយកម៉ាស់ការពារផ្សែងពុលចំនួន២៨កេស តម្រងម៉ាស់ការពារផ្សែងពុល(ប្រភេទធ្យូង) ចំនួន១០កេស តម្រងម៉ាស់ការពារផ្សែងពុល(ប្រភេទកប្បាស) ចំនួន២កេស និងស្រូវចំនួន១០បាវ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងប្រគល់ជូនអង្គភាពពាក់ព័ន្ធយកទៅប្រើប្រាស់តាមការចាំបាច់។
ពិធីប្រគល់-ទទួលប្រព្រឹត្តទៅនៅសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមេបញ្ជាការអង្គភាព។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា