ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ឧបត្ថម្ភបាយប្រអប់ សម្រាប់ចែកជូនបន្តដល់វីរកងទ័ពកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យ និងវីរកងទ័ពជួរមុខឈរជើងនៅតំបន់អានសេះ​
 
ចែករំលែក ៖

នាថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បាន​ឧបត្ថម្ភបាយប្រអប់សាច់ជ្រូក​, សាច់គោ និងសាច់មាន់​ សរុបចំនួន ៧៥កេស​ ជូនទៅ​លោក​ជំទាវ​ គាត​ កិច្ច​ អនុប្រធាន​មន្ទីរ​ពេទ្យ​បង្អែក១៦មករា​ ​ខេត្ត​ព្រះវិហារ​ ដេីម្បីជួយ​ចែកជូនបន្តដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងបុគ្គលិកពេទ្យ ព្រមទាំងជូនវីរកងទ័ពជួរមុខដែលឈរជើងនៅតំបន់អានសេះ​។
​ឯកឧត្តមបណ្ឌិតប្រធាន​ បានថ្លែងអំណរគុណដល់លោកជំទាវ​ គាត​ កិច្ច​ អនុប្រធានមន្ទីរពេទ្យបង្អែក១៦មករា​ ដែលតែងតែ​យកចិត្ត​ទុកដាក់ជួយ​ចែក​អំណោយផ្ទាល់ខ្លួនរបស់ឯកឧត្តមបណ្ឌិត ជូន​ទៅ​ដល់​ដៃ​វីរយុទ្ធ​ជន​ជួរមុខ​ការពារ​ទឹក​ដី​ និង​ប្រជាជន​យេីង​ទាំងអស់​គ្នា​។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ