ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សន្និសីទប្រធានសភានៃអន្តរសភា(Inter-Parliamentary Speaker’s Conference-ISC)លើកទី២
 
ចែករំលែក ៖

នៅរសៀលថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និសីទ ISC លើកទី២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅសាលប្រជុំឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា។

កិច្ចប្រជុំបានផ្តោតការពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-មតិស្វាគមន៍ និងបើកកិច្ចប្រជុំ ដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា
២-ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ និងប្រធានក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយព្រឹទ្ធសភាប៉ាគីស្ថាន៖
  •Brief អង្គប្រជុំអំពីលទ្ធផលជំនួបរវាងឯកឧត្តម និងអគ្គលេខាធិការISC នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦  និង
  •ជម្រាបអំពី Element នៃ Proposed Work Plan for ISC-2
៣-ការពិភាក្សា លើសេចក្តីព្រាងសេចក្តី សម្រេចបង្កើតគណៈកម្មការរៀបចំISC លើកទី២។
៤-ការពិភាក្សា និងការសម្រេចលើកាលបរិច្ឆេទនៃសន្នីសិទ
៥-ការពិភាក្សា និងការសម្រេចលើប្រធានបទ
៦-ការពិភាក្សា និងការសម្រេចលើលទ្ធផលនៃសន្នីសិទ (Outcome document)
៧-ផ្សេងៗ

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធាន​ទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ