គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ច
 
ចែករំលែក ៖


នារសៀលថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅសាលាខេត្តកំពត។

ជំនួបខាងលើនេះ ឯកឧត្តមប្រធាន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត ពីសំណាក់ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានបញ្ជាក់អំពីគោលបំណងរបស់គណៈកម្មការអញ្ជើញមកនៅពេលនេះ គីដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខរបស់អាជ្ញាធរខេត្ត ព្រមទាំងវិស័យពាក់ព័ន្ធជាសមត្ថកិច្ចរបស់គណៈកម្មការទី៧ព្រឹទ្ធសភា។
ឯកឧត្តម បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបាន ធ្វើឱ្យខេត្តមួយនេះមានការប្រែប្រួលរីកចម្រើនយ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាពលកាន់តែធូរធារ ទន្ទឹមនឹងនោះ ចំពោះប្រឈមដែលនៅសេសសល់ សូមបន្តរួមគ្នាខិតខំដោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបាន់កាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ