ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ានឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងលើកទឹកចិត្ត បងៗកងទ័ពដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន នៅទីបញ្ជាការសឹករងក្រុងប៉ោយប៉ែត និងវរ:សេនាតូចថ្មើជើង ៥១៤ ស្ថិតនៅភូមិសាស្ត្រព្រំដែនកម្ពុជា-ថៃ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍  ទី១០ ខែមេសាឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ានឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  អមដំណើរដោយ ឯកឧត្តម ស្រេង សុផល, ឯកឧត្តម លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត  ឯកឧត្តម សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត លោក ស៊ីន សុខមាន លោក ថា លីន និងក្រុមការងារយុវជខេត្តបន្ទាយមានជ័យ ក្រុមការងារយុវជនក្រុង សង្កាត់ប៉ោយប៉ែត និងសប្បុរសជន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងលើកទឹកចិត្ត បងៗកងទ័ពដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន នៅទីបញ្ជាការសឹករងក្រុងប៉ោយប៉ែត និងវរ:សេនាតូចថ្មើជើង ៥១៤ ស្ថិតនៅភូមិសាស្ត្រព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ក្នុងការការពារជំងឺកូវីដ១៩។ នាឱកាសនោះឯកឧត្តមបានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួនបានយ៉ាងល្អក្នុងការបំពេញការងារជូនជាតិមាតុភូមិ ពិសេសក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការណ៍ ៣ការពារ និង៣កុំ និងគោលការនានាមួយចំនួនទៀតរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម បាផ្តល់ជូននូវសម្ភារគ្រឿងឧបភោគបរិភោគរួមមាន :

១-មី២២១កេស

២-ទឹកបរិសុទ្ធ ១,០០០យួរ

៣-ក្រដាសជូតមាត់ ៦៦០ដុំ

៤-អាល់កុល ៦០លីត្រ

៥-ម៉ាស ២,៥០០ម៉ាស់

៦-ជែលដប់ធំ ៥០ដប, ដបតូច ២០០ដប

៧-ទឹកស៊ីអ៊ីវ ១៣កេស និង ១០យួរ

៨-ទឹកត្រី ២៥កេស និង ១០យួរ

៩-អង្ករ ៤០០ គ ក្រ

១០-ទឹកសុទ្ទណាមធីប ៥០កេស

១១-កាហ្វេ ០១កេសធំ

១២-ស្ករស  ៣០ គ .ក្រ

១៣-ទឹកក្មេះ  ០៦កេស

១៤-ត្រី  ១០ គ.ក្រ

១៥-ប៊ីចេង ០៥ គ.ក្រ

១៦-អំបិល ៥០ គ.ក្រ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ