





គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីរបៀបវារ:សំខាន់ៗចំនួន៣រួមមាន៖
១-បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងទិសដៅបន្ត
២-អំពីការត្រៀមជំនួបពិភាក្សាការងារជាមួយក្រសួងព័ត៌មាន
៣-បញ្ហាផ្សេងៗ
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៩:៣០នាទី។
ប្រភព៖ នាយកដ្ឋានព័ត៌មាន