ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗ ប្រកួតប្រជែងគ្នាទាក់ទាញទេសចរនិងវិនិយោគិន ព្រមទាំងជំរុញផលិតកម្មក្នុងស្រុក និងលុបបំបាត់ការឆបោកតាមអនឡាញ
 
ចែករំលែក ៖

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៨០រូប នៃខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានលើកទឹកចិត្តឱ្យខណ្ឌនីមួយៗប្រកួតប្រជែងគ្នាទាក់ទាញទេសចរនិងវិនិយោគិន ព្រមទាំងជំរុញផលិតកម្មក្នុងស្រុក និងលុបបំបាត់ការឆបោកតាមអនឡាញ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានកោតសរសើរថ្នាក់ដឹកនាំសង្កាត់ និងខណ្ឌច្បារអំពៅ ដែលខិតខំបំពេញការងារបានយ៉ាងល្អកន្លងមក ដែលធ្វើឱ្យខណ្ឌនេះបានក្លាយជាខណ្ឌដែលបង្កើននូវការចាប់អារម្មណ៍ក្នុងការរស់នៅ ប្រកបអាជីវកម្ម និងការវិនិយោគជាដើម។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យអាជ្ញាធរខណ្ឌនិងសង្កាត់ បន្តខិតខំទាក់ទាញ និងបង្កភាពងាយស្រួលដល់វិនិយោគិនលើផ្នែកទេសចរណ៍ និងអ្នកប្រកបអាជីវកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងថែរក្សាសោភណភាពតាមដងផ្លូវ ដើម្បីផ្ដល់ទំនុកចិត្តដល់ទេសចរ មកកំសាន្តនៅប្រទេសកម្ពុជាយើងបន្ថែមទៀត។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរថា កត្តាសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់ជាតិ និងសុខសន្តិភាព គឺជាអាទិភាពនៃវឌ្ឍនភាពរបស់ជាតិ ដែលប្រជាជនយើងប្រាថ្នាចង់បាន។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព​៖​ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ