ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អាជ្ញាធរមូលដ្ឋានគប្បីប្រកួតគ្នាទាក់ទាញទេសចរ និងគាំទ្រអ្នកវិនិយោគ តាមរយៈការលក់ដូរម្ហូបអាហារឆ្ងាញ់ ប្លែក អនាម័យ និងតម្លៃសមរម្យ
 
ចែករំលែក ៖

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានផ្តល់យោបល់ថា អាជ្ញាធរមូលដ្ឋានគប្បីប្រកួតគ្នាទាក់ទាញទេសចរ និងគាំទ្រអ្នកវិនិយោគ តាមរយៈការលក់ដូរម្ហូបអាហារឆ្ងាញ់ ប្លែក អនាម័យ និងតម្លៃសមរម្យ ដោយរួមបញ្ចូលទាំងការរៀបចំទីកន្លែងសម្រាប់ទស្សនាផ្សេងៗដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

ឯកឧត្តមបណ្ឌិត ក៏បានជំរុញអាជ្ញាពរមូលដ្ឋានឱ្យបង្កភាពងាយស្រួលដល់អាជីវករ ទេសចរ និងវិនិយោគិន ដើម្បីរួមចំណែកកសាងកម្ពុជាឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំង លើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន ឱ្យបន្តខិតខំថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន និងចូលរួមលុបបំបាត់ការឆបោកតាមអនឡាញ។ នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាសង្កាត់ និងអ្នកចូលរួម តាមដាននិងអនុវត្តនូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាសង្កាត់បានសន្យាក្នុងអំឡុងពេលបោះឆ្នោតកន្លងមក។

ខ្លឹមសារ៖ ខុទ្ទកាល័យ​ឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​
រូបភាព​៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ