លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីពិសារអាហារស្រាយបួស និងពិធីប្រគល់-ទទួលអំណោយផ្លែល្មើ
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីពិសារអាហារស្រាយបួស ជាមួយថ្នាក់ដឹកនាំអ៉ិស្លាម ដែលរៀបចំដោយស្ថានទូតអារ៉ាប៊ីសាអូឌីត និងពិធីប្រគល់-ទទួលអំណោយផ្លែល្មើ ២៥តោន ពីមូលនិធិព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និង៥តោន ជាអំណោយរបស់ក្រសួងកិច្ចការសាសនា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៅមជ្ឈមណ្ឌលអ៉ិស្លាមភ្នំពេញ (PPIC)។

ប្រភព៖ ក្រុម​ជំនួយ​ការ​លោក​ជំទាវ ម៉ាណ ណាវី​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ