








នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥៤០គ្រួសារ ក្នុងខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្ដម រូហ្វី អូស្មាន សមាជិករដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
អំណោយក្នុងមួយកញ្ចប់រួមមាន៖ អង្ករ ២៥គីឡូក្រាម, ឥណ្ឌូមី ១កេស ៤០កញ្ចប់, ស្ករស ២គីឡូក្រាម, ត្រីខ១០ កំប៉ុង, អំបិល ១គីឡូក្រាម, ប្រេងឆា ២លីត្រ, ទឹកសុីអុីវ ៣ដប និងទឹកត្រី ៣ដប ជាអំណោយរបស់មជ្ឈមណ្ឌលមនុស្សធម៌ និងសង្គ្រោះបន្ទាន់ ព្រះចៅសាលម៉ាន (King Salman Humanitarian Aid and Relief Centre )។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភ