









នាថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ទំនាក់ទំនងអន្តរជាតិ» ដែលឧទ្ទេសនាមដោយ ឯកឧត្តម ងួន សុខវេង អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៣០នាក់ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ សិក្សារយៈពេល១០ពេល ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ តទៅ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន