គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគបាលរដ្ឋបាល នៅខេត្តកោះកុង
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ ដោយមានការចូលរួមសហការយ៉ាងជិតស្និតពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ សង្កាត់ និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ មកពីស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ និងស្រុកកោះកុង ខេត្តកោះកុង សរុបចំនួន១១០នាក់ ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅសាលមហោស្របខេត្តកោះកុង។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករឭកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជម្រាបពីគោលបំណងពិភាក្សា និងពង្រឹងតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច ស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

នៅក្នុងកិច្ចពិភាក្សានោះ លោក ឈេង សុវណ្ណដា អភិបាលស្តីទី នៃគណៈអភិបាលខេត្តបានរាយការណ៍ និងឯកឧត្តម ផុន លីវិរៈ អគ្គនាយករង តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានមានចំណាប់អារម្មណ៍ដោយគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ ព្រមទាំងបានថ្លែងអំណរគុណជាពិសេសគោរពជូនចំពោះ លោកជំទាវបណ្ឌិត ដែលបានបន្សល់ស្នាដៃ (នៅពេលលោកជំទាវបណ្ឌិត ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌) បានដឹកនាំរៀបចំច្បាប់ស្តីពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» ប្រកបដោយសមត្ថភាពខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់រហូតដល់បានទទួលជោគជ័យ គួរជាទីមោទនៈ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ