









គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និយ័តករមូលបត្រកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងគោលបំណង
ស្វែងយល់ពីវឌ្ឍនភាពការងារក្នុងវិស័យមូលបត្រកម្ពុជា ឱកាស បញ្ហាប្រឈម និងផែនការនាពេលអនាគតរបស់និយ័តករមូលបត្រកម្ពុជាទាំងរយៈពេលខ្លី និងរយៈពេលវែង។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅស្តីទីការនិយ័តករមូលបត្រកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន