









នាថ្ងៃទី៣ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី ចម្រើនអាយុវឌ្ឍនមង្គល ព្រះវិរិយានុបាល សេង ពេជ្រ ព្រះចៅអធិការវត្តព្រះអង្គកងជុំ សម្ពោធឆ្លងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ)ខេត្តសៀមរាប។
ជាមួយនឹងការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចម្រើនអាយុវឌ្ឍនមង្គល នាពេលនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូសម្ពោធឆ្លងកុដិ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការដង្ហែអង្គផ្កាប្រាក់សាមគ្គី វេរប្រគេនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តព្រះអង្គកងជុំ។
នាវេលាព្រឹកថ្ងៃដដែល ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា និងសហការី បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់វីរកងទ័ពជួរមុខ កំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែននៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី រួមមាន ស៊ីទែនស្តុកទឹកចំណុះ ២០០០លីត្រ ចំនួន ២០ស៊ីទែន និងទឹកបរិសុទ្ធ ចំនួន ៤០០យួរ នៅសាលាខេត្តសៀមរាប។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន