









នាល្ងាចថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» នៅមជ្ឈមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកជំទាវក៏បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល សម្រាប់ការរៀបចំកម្មវិធីនេះផងដែរ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី