ឯកឧត្តម សាយ បូរិន និងឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំកំពង់អុស ក្នុងខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នាថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សាយ បូរិន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណ:កម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាល និងនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំកំពង់អុស ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងភូមិ។

នាឱកាសនោះ ឯកឧត្តមបានណែនាំឱ្យរដ្ឋបាលឃុំត្រូវធ្វើការផ្សព្វផ្សាយពីកញ្ចប់ថវិកា និងផែនការអនុវត្តន៍គម្រោងឱ្យពលរដ្ឋបានយល់ដឹងពីគម្រោង និងជួយបន្សាបរាល់ព័ត៌មានមិនពិតកុំឱ្យពលរដ្ឋជឿតាមការបំភ្លៃរបស់ជនអគតិមួយចំនួន ព្រមទាំងបានកោតសរសើរចំពោះការរៀបចំបរិស្ថានក្នុងសាលាឃុំ និងទីធ្លាជុំវិញ មានសោភណភាព និងអនាម័យល្អសមជាកន្លែងបម្រើសេវារដ្ឋបាល។​ មួយវិញទៀតចំពោះកិច្ចខិតខំបំពេញភារកិច្ច មានភាពលេចចេញស្នាដៃជាច្រើន ក្នុងការដោះស្រាយសំណូមពរ និងតម្រូវការបន្ទាន់ជូនប្រជាពលរដ្ឋ។ ចំពោះបញ្ហាប្រឈម និងសំណមពររបស់រដ្ឋបាលឃុំ ដែលបានលើកឡើង ឯកឧត្តមនឹងរាយការណ៍ជូនគណៈកម្មការអចិន្ត្រៃយ៍ព្រឹទ្ធសភា។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ឹង លាងហ៊ួ បានជូនក្រមាមួយចំនួន និងឯកឧត្តម សាយ បូរិន បានឧបត្ថម្ភថវិកាមួយចំនួនជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ភូមិ និងព្រមទាំងបានថតរូបភាពអនុស្សាវរីយ៍ ប្រគល់ ទទួល ស៊ីម៉ង់៥តោន ខ្សាច់២០ម៉ែត្រគីប និងថ្ម២០ម៉ែត្រគីប សរុបថវិកា ១,០០០ដុល្លារ ជាការឧបត្ថមរបស់ឯកឧត្តម សាយ បូរិន សម្រាប់ចាក់សាបក្រោមសាលាឃុំផងដែរ។

ប្រភព៖ ការិយាល័យជំនួយការ គណៈកម្មការទី៥ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ