ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមនាំយកលិខិតរំលែកមរណទុក្ខ ព្រមទាំងបច្ច័យចូលរួមក្នុងពិធីបុណ្យសព ឧបាសក សុក កាន់
 
ចែករំលែក ៖

នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកលិខិតរំលែកមរណទុក្ខ ព្រមទាំងបច្ច័យ​៥,០០០,០០០៛ របស់អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលិខិតរំលែកមរណទុក្ខ ព្រមទាំងបច្ច័យ ៤,០០០,០០០៛ របស់គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចូលរួមក្នុងពិធីបុណ្យសព ឧបាសក សុក កាន់ ត្រូវជាឪពុកបង្កើតលោកស្រី សុខ លាភា នាយិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី ក្នុងជន្នាយុ ៩១ឆ្នាំ ដោយជរាពាធ។
សពឧបាសកបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្ដីលើ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចូលរួមក្នុងពិធីផងដែរមាន លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក សុក ចាន់ថា ប្រធាន មន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្ត លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអនុប្រធាន និងសមាជិកគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានសមាជិក សមាជិកាយ៉ាងច្រើនកុះករផងដែរ។សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណ ឧបាសក សុក កាន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ