លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្មើនឹង២គ្រួសារ ស្ថិតនៅភូមិសាន់គរ (ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្មើនឹង២គ្រួសារ ស្ថិតនៅភូមិសាន់គរ (ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួន ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ត្រីខចំនួន២យួរ ក្រមាចំនួន១ សារុងចំនួន១ សាប៊ូចំនួនមួយដំធំ និងថវិកាចំនួន៥០០.០០០ រៀល គិតសរុបទាំងសម្ភារនិងថវិកាសម្រាប់ចំណាយទាំងពីរគ្រួសារអស់ចំនួន១.៤៨៦.០០០ រៀល ជាចុងក្រោយលោកជំទាវបានផ្តាំផ្ញើរដល់ក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះទាំងពីរគ្រួសារសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយហានិភ័យផ្សេងៗ ជាពិសេសត្រូវចូលរួមគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការបីការពារ បីកុំ ឱ្យបានខ្ជាប់ខ្ជួន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ