ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា យកចិត្តទុកដាក់តាមដានកិច្ចការជាប្រយោជន៍ប្រជាពលរដ្ឋ និងសម្របសម្រួលរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
 
ចែករំលែក ៖

ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ទី៤ និងទី៧ នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា លើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា យកចិត្តទុកដាក់តាមដានកិច្ចការជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសម្របសម្រួលរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរ ដែលស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

អង្គប្រជុំមានការពិភាក្សាគ្នាយ៉ាងផុលផុស អំពីបញ្ហាប្រឈម និងសំណូមពរ ដែលត្រូវបន្តតាមដាន ព្រមទាំងពិភាក្សាអំពីការរៀបចំរបាយការណ៍ឱ្យខ្លី ខ្លឹម មានន័យគ្រប់គ្រាន់ និងមានសង្គតិភាព ដោយឆ្លុះបញ្ចាំងនូវកិច្ចសហការ និងគុណតម្លៃជាមួយភាគីពាក់ព័ន្ធលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ដែលមានក្នុងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥។ ឯកឧត្តមបណ្ឌិត បានឯកភាព និងសាទរចំពោះលទ្ធផលសម្រេចក្នុងចន្លោះសម័យប្រជុំនេះ រួមមាន៖
–  សម្របសម្រួលតាមសំណើប្រជាពលរដ្ឋសុំស្តារព្រែកនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

  • ស្ថាបនាផ្លូវក្រាលកៅស៊ូ និងស្ថាបនាគ្រឹះក្រោមផ្លូវថ្មី ចំនួន៤ខ្សែ សរុបប្រវែង ១១ ២០១ម៉ែត្រ នៅខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ចំណាយថវិកាប្រមាណជាង ៣០ម៉ឺនដុល្លារ
    –  ទទួលកុមារ និងប្រជាជនភៀសសឹកចំនួន ៤០គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ មកស្នាក់អាស្រ័យនៅខេត្តកំពង់ស្ពឺ ព្រមទាំងជួយឧបត្ថម្ភគាំទ្រការស្នាក់នៅ អាហារហូបចុក ចូលរៀន
    –  ទទួលយកសំណើដើម្បីពិនិត្យនិងវាយតម្លៃដើម្បីជួសជុលផ្លូវឱ្យបានមុនរដូវភ្លៀងព្រមទាំងភ្ជាប់បណ្តាញទឹកភ្លើងនៅភូមិឫទ្ធី១ និងឫទ្ធី២ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និង
    –  រៀបចំកៀរគរប្រមូលថវិកាសាងសង់អគារសិក្សានៅសាលាបឋមសិក្សាកោះដាច់ ខណ្ឌជ្រោយចង្វារ ដោយសង្ឃឹមថា នឹងប្រមូលថវិកាគ្រប់គ្រាន់ដើម្បីសាងសង់អគារថ្មីនៅឆ្នាំ២០២៧។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ