លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកោះពាក្យ ឃុំកោះប៉ង ឃុំកាចូន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកវើនសៃ ខេត្តរតនគិរី
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅសាលាឃុំកោះពាក្យ នៃស្រុកវើនសៃ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា អមដំណើរដោយ លោក  វ៉ាន់ សោភា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក ណក រ៉ុម អភិបាលរង នៃគណៈអភិបាលស្រុកវើនសៃ បានអញ្ជើញចុះជួបសួរសុខទុក្ខសំណេះសំណាល និងនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាទៅដល់ក្រុមប្រឹក្សាឃុំកោះពាក្យ ឃុំកោះប៉ង់ ឃុំកាចូន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកវើនសៃ ខេត្តរតនគិរី។
នាឱកាសនោះ លោកជំទាវ បានលើកឡើងអំពីការចុះមកនេះ គឺចង់ផ្សារភ្ជាប់ឱ្យកាន់តែជិតស្និតជាមួយអង្គបោះឆ្នោត ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរតាមមូលដ្ឋាន។លោកជំទាវបានកោតសសើរនូវសមិទ្ធផលការងារសំខាន់ៗនាពេលកន្លងមករបស់ក្រុមប្រឹក្សាឃុំទាំងបី។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានសំណូមពរឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ខិតខំលើកកម្ពស់អនុវត្តន៍ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អ ជាពិសេសផ្តល់សេវាសង្គម ដែលជាតម្រូវការរបស់ប្រជាជន ដែលមានជីវភាពទន់ខ្សោយ និងងាយរងគ្រោះ ក្នុងមូលដ្ឋាន និងសូមសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ត្រូវបន្តរក្សាសាមគ្គីភាព ដើម្បីផ្ដល់សេវាសាធារណៈ និងការអនុវត្តនៅមូលដ្ឋានឱ្យកាន់តែប្រសើរជាងមុន។
នាឱកាសនោះដែរ លោកជំទាវបានជូនបំពង់ទឹក និងថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ