ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ការដ្ឋានសាងសង់អគារថ្មីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងពិនិត្យបច្ចុប្បន្នភាពសំណង់អគារនានាស្ថិតក្នុងបរិវេណវិមានព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញអមដំណើរដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យ ទីតាំងដោយផ្ទាល់ សម្រាប់ត្រៀមរៀបចំការដ្ឋានសាងសង់អគារថ្មីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអញ្ជើញពិនិត្យបច្ចុប្បន្នភាពគុណភាព និងសោភណភាពសំណង់អគារនានាស្ថិតក្នុងបរិវេណវិមានព្រឹទ្ធសភា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ