ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញ​ចុះពិនិត្យ​តាមដាន​ផ្នែក​បច្ចេកទេស​ និងជំរុញ​ការងារ​សាងសង់​រោងចក្រ​ផលិតជីធម្មជាតិ​
 
ចែករំលែក ៖

នារសៀល​ថ្ងៃ​សុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បានអញ្ជេីញដឹកនាំ​ក្រុមការងារ​បច្ចេកទេស​សំណង់​ ​និង​កសិកម្ម​ ដេីម្បី​ពិនិត្យ​តាមដាន​ផ្នែក​បច្ចេកទេស​ និងជំរុញ​ការងារ​សាងសង់​រោងចក្រ​ផលិត​ជីធម្មជាតិ​ ​ដែលមានកម្លាំង​ផលិត​១០០តោនក្នុងមួយថ្ងៃ​។ ឯកឧត្តមបណ្ឌិតប្រធាន​ បានលេីកឡេីងថា​បេីទោះជា​តម្លៃ​ប្រេង​ឥន្ធនៈ​កំពុងតែ​ឡេីងថ្លៃ​យ៉ាងណា​ក៏​ដោយ​ ក៏​ត្រូវ​តែជំរុញឱ្យរថយន្ត​ដឹកជញ្ជូន​ វត្ថុធាតុដើម​មកពីតាម​បណ្តា​ខេត្ត​នានា​យកមក​ត្រៀម​បម្រុង​ទុកឱ្យបានច្រេីន សម្រាប់​បំពេញ​តម្រូវ​ការ​ខ្សែ​ចង្វាក់​ផលិតកម្ម​នៅពេលរោង​ចក្រ​ចាប់ផ្ដេីម​ដំណេីរការ​។ រោងចក្រ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ដូនអាត់​ ឃុំ​ស្គុះ​ ស្រុកសំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ