លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា​ ក្នុងវត្តសុណ្ណគិរីប្រសិទ្ធារាមភ្នំដំរីរមៀល​ នៅស្រុកត្រាំកក់​ ខេត្តតាកែវ
 
ចែករំលែក ៖

នាថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៦​ លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី សមាជិកាគណៈកម្មការទី២​ព្រឹទ្ធសភា​ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា​ ក្នុងវត្តសុណ្ណគិរីប្រសិទ្ធារាមភ្នំដំរីរមៀល​ នៅស្រុកត្រាំកក់​ ខេត្តតាកែវ។ សមិទ្ធផលទាំងអស់នេះ​រួមមាន​៖ ដងទង់សាសនា​កម្ពស់​ ២៧ម៉ែត្រ រូប​សំណាក់មេទ័ពស្រី​ជិះសេះស​ ឆ័ត្ររួត ហង្សស្ពាន់​ទេពប្រណម្យ២អង្គ និងបង្កាន់ដៃជណ្តើរឡើងភ្នំប្រវែង​ ២៦២ម៉ែត្រ​ ដោយចំណាយថវិកាសាងសង់សរុបចំនួន២៣,០៨២ដុល្លារអាមេរិក​ ជាសទ្ធាជ្រះថ្លារបស់ លោកជំទាវឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម រៀម ទិត្យ ព្រមទាំងក្រុមគ្រួសារ និងអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក​ សាផន​។

ក្នុងពិធីបុណ្យនេះ លោកជំទាវបណ្ឌិត​ អ៊ុក​ ​ម៉ាលី​ និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ព្រមទាំងលោកជំទាវ ឯកឧត្តម លោក លោកស្រី ជាម្ចាស់ផ្តើមបុណ្យបានចូលរួមបច្ច័យកសាងសម្រាប់វត្តសុណ្ណគិរីប្រសិទ្ធារាមភ្នំដំរីរមៀល ចំនួន​ ២.០០០.០០០រៀល និងប្រគេនវត្តចំនួន៥​ ផ្សេងទៀត ដោយក្នុងមួយវត្តៗរួមមាន៖​ អង្ករ២បាវ មី២កេស ត្រីខ២យួរ ភេសជ្ជៈ២កេស ទេយ្យទាន១កន្ត្រក​ និងបច្ច័យកសាងចំនួន​ ២០០ដុល្លារ​ និង​១.៩០០.០០០រៀល ព្រមទាំងរាប់បាតព្រះសង្ឃ ៣៣អង្គ​ ជាកិច្ចបញ្ចប់ពិធីបុណ្យ៕

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ