ឯកឧត្តម ម៉ាន់ ឈឿន អញ្ជេីញ​ចូលរួមប្រជុំការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៦ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី២៧ ខែមីនាឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញ​ចូលរួមប្រជុំការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៦​ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​
ទិសដៅជាអាទិភាពសម្រាប់ខែមេសារួមមាន៖
១.បន្តឱ្យបានជាប់ជាប្រចាំ សកម្មភាពប្រយុទ្ធប្រឆាំងបទល្មើស scams online បន្ទាន់ ម៉ឺងម៉ាត់លើគ្រប់គោលដៅដែលបានកំណត់
២.ត្រៀមការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។​

បន្ទាប់មក ឯកឧត្តមបានបន្តចុះជួបផ្ទាល់គ្រួសារចាស់ជរាមានជំងឺថែទាំសុខភាពតាមផ្ទះ បានចំនួន៥ភូមិ (ភូមិ៩ដល់ភូមិ១៣)នៃសង្កាត់ទឹកល្អក់ទី២ ព្រមទាំងបានឧបត្ថម្ភអង្ករ និងថវិកាមួយចំនួនដោយសេចក្តីគោរពស្រឡាញ់ និងស្និទ្ធស្នាលក្រៃលែង។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ