លោកជំទាវ ឃួន ឃុនឌី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចរ នៅស្រុកសន្ទុក ខេត្តកំពង់ធំ
 
ចែករំលែក ៖

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណ:កម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអនុប្រធានកិច្ចការនារីខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋជួបឧបទេយ្យហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់កាលពីវេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្នុងករណីគ្រោះថ្នាក់ដ៏រន្ធត់នេះបានឆក់យកអាយុជីវិតមនុស្សចំនួន៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១.លោកយាយ គង់ គី អាយុ៧៣ឆ្នាំ
២.ឧបាសិកា សៀង ខាន់ អាយុ៦៥ឆ្នាំ
៣.កុមារី ធឿន ស្រីខួច អាយុ១៤ឆ្នាំ
៤.កុមារី ធឿន ចាន់នី អាយុ៨ឆ្នាំ
៥.កុមារី ជា សុខហេង អាយុ១០ឆ្នាំ។​

លោកជំទាវ បានចូលរួមរំលែកទុក្ខ
ដ៏ក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកទាំង៥ បានទៅកើតនៅឋានផុតទុក្ខគ្រប់ៗជាតិ។
លោកជំទាវបានឧបត្ថម្ភក្នុងពិធីបុណ្យសព មានទឹកក្រូច ទឹកបរិសុទ្ធ និងបច្ច័យមួយចំនួន។
 
ប្រភព៖ ជំនួយ​ការ​លោកជំទាវ ឃួន ឃុនឌី


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ