សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំ ដើម្បីស្តាប់របាយកាណ៍របស់រដ្ឋបាលស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ អំពីការរីកចម្រើនរបស់ស្រុក
 
ចែករំលែក ៖

នៅសាលប្រជុំសាលាស្រុកចុងកាល នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំ ដើម្បីស្តាប់របាយកាណ៍របស់រដ្ឋបាលស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ អំពីការរីកចម្រើនរបស់ស្រុក ដែលបានអនុវត្តក្នុងខែមេសា និងទិសដៅសម្រាប់ខែឧសភា ឆ្នាំ២០២១ និងវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កុំឱ្យចូលក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម នៅ សំ បានថ្លែងកោតសរសើរ និងអរគុណ ដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារនាពេលកន្លងមកទទួលបានលទ្ធផលល្អក្នុងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ និង បន្តអនុវត្តនូវការងារមួយចំនួនដូចជា ៖
១-ត្រូវគ្រប់គ្រងដឹកនាំការងារដែលកំពុងមានដំណើរការល្អកន្លងមកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
២-ជំរុញឱ្យយុវជនដែលអាយុគ្រប់១៨ឆ្នាំឡើងទៅត្រូវត្រៀមទៅចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ និងខិតខំធ្វើអត្តសញ្ញាណប័ណ្ណជូនដល់បងប្អូនដែលមិនទាន់មាន ឱ្យបានគ្រប់គ្នា។
៣-ជំរុញការងារដាំដុះឱ្យបានទាន់ពេលវេលា ព្រោះពេលនេះជារដូវវស្សា។
៤-បន្តការការពារកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ ចូលដល់ក្នុងសហគមន៍បានឱ្យសោះ ដោយអនុវត្តឱ្យបាននូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ឱ្យបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ