កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារក្នុងរយៈពេល ២ខែ និងទិសដៅការងារខែមេសា របស់ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ ដើម្បីចែករំលែកអំពីបច្ចុប្បន្នភាពនៃការវិវត្តព្រឹត្តិការណ៍ប្រែប្រួលថ្មីៗយ៉ាងឆាប់រហ័ស ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការពាក់ព័ន្ធដោយផ្ទាល់នឹងអត្ថប្រយោជន៍ជាតិរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងខែកុម្ភៈ និងមីនា ព្រមទាំងបានលើកទិសដៅការងារបន្តខែមេសា ឆ្នាំ២០២៦ របស់ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យមន្រ្តីខុទ្ទកាល័យទាំងអស់ ក្រៅពីការងារស្នូលរបស់ខ្លួន បន្តតាមដាន និងឈ្វេងយល់បន្ថែមអំពីការវិវត្តរបស់សកលលោក ព្រមទាំងជំរុញឱ្យមន្ត្រីបន្តប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពការងារ ប្រកបដោយការទទួលខុសត្រូវ ស្របតាមចក្ខុវិស័យរបស់ស្ថាប័ន។ ​
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា សរុបចំនួន ២០រូប នៅសាលប្រជុំខុទ្ទកាល័យ វិមានសាមគ្គីភាព។

ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ