ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញលេងល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
 
ចែករំលែក ៖

បន្ទាប់ពីចូលរួមពិធីសូត្រមន្តចម្រើនសិរីមង្គល ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសរាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញលេងល្បែងប្រជាប្រិយខ្មែរ និងរាំកម្សាន្ត  ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងភាពស្និទ្ធស្នាល ព្រមទាំងដើម្បីចូលរួមថែរក្សាអត្តសញ្ញាណ និងប្រពៃណីជាតិខ្មែរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ